ព័ត៌មានជាតិ

មុនប្រកួតប៉ះក្រិកកីឡាករ Xhaka តេស្តឃើញវិជ្ជមានកូវីដ

បរទេស៖ កីឡាករខ្សែបម្រើស៊ុយអែត Granit Xhaka ត្រូវបានគេធ្វើតេស្តរកឃើញវិជ្ជមានកូវីដកាលពីថ្ងៃពុធម្សិលមិញនេះមុនពេលដែលគាត់ត្រូវត្រៀមប្រកួតឲ្យក្រុមជម្រើសជាតិប៉ះនឹងក្រុមក្រិក។

ការប្រកាសដែលត្រូវបានធ្វើឡើងដោយសហព័ន្ធបាល់ទាត់របស់ប្រទេសស៊ុយអែតហើយកីឡាកររូបនេះក៏ត្រូវបានដកឈ្មោះចេញពីបញ្ជីកីឡាករដែលត្រូវប្រកួតប៉ះជាមួយនឹងក្រិកផងដែរបន្ទាប់ពីបានចេញរោគសញ្ញាមួយថ្ងៃមុនការប្រកួត។

ការធ្វើតេស្តដោយឧបករណ៍ PCR Test បានបង្ហាញលទ្ធផលយ៉ាងច្បាស់ថា Xhaka មានវិជ្ជមានកូវីដហើយក្នុងនោះកីឡាករនិងសមាជិកនៃបុគ្គិលកខាងក្រោយរបស់ក្រុមជម្រើសជាតិមួយចំនួនក៏កំពុងដាក់ឃុំខ្លួនឲ្យនៅដាច់ដោយឡែកផងដែររងចាំលទ្ធផលនៃការធ្វើតេស្ត៕

មតិយោបល់