ព័ត៌មានជាតិ

Asensio,Benzema និង Isco រកបាន ៦គ្រាប់ជួយឲ្យ Real Madrid លត់ភ្ញៀវ Mallorca

បរទេស៖ អធិរាជស Real Madrid ហាក់ដូចជាឡើងជើងខ្លាំងមែនទែនក្នុងការប្រកួតនៅទឹកដីខ្លួនឯងកាលពីយប់មិញយកឈ្នះក្រុម Mallorca ក្នុងលទ្ធផលដល់ទៅ៦ទល់នឹង១។

Real Madrid គ្រប់គ្រងបាល់បានដល់ទៅ៥៩ភាគរយនិងស៊ុតចេញបានទៅដល់១៦ដងនិងចំគោលដៅ១២ដងខណ:ដែលក្រុមភ្ញៀវស៊ុតចេញបាន១២ដងតែចំគោលដៅតែ៥ដងប៉ុណ្ណោះហើយរកបានតែ១គ្រាប់គត់ដែលទាត់បញ្ចូលទីដោយកីឡាករ Lee Kang-In។

ដោយឡែក Real Madrid ទាំង៦គ្រាប់ក្នុងនោះ Asensio ម្នាក់ឯងធ្វើបានដល់ទៅ៣គ្រាប់ពោលគឺនៅនាទីទី២៤នាទីទី២៩និងនាទីទី៥៥ខណ:ដែល៣គ្រាប់ទៀតរកបានដោយកីឡាករ Benzemaនៅនាទីទី៣ដោយកីឡាករ Benzema ដដែលនៅទីទី៧៨និងមួយគ្រាប់ផ្សេងទៀតដោយកីឡាករ Isco នៅនាទីទី៨៤៕

 

មតិយោបល់