ភ្នំពេញៈ នៅវេលាម៉ោង១០ និង ៣៥នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ មានករណីអគ្គិភ័យមួយបានកើតឡើង នៅសិប្បកម្មផលិតបាយក្តាំងលេខ ១១១ ស្ថិតតាមបណ្តោយផ្លូវលេខ ៣៥៧ ក្រុមទី៨ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សួន ដួង ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរម្ចាស់សិប្បកម្ម។
មូលហេតុ៖ បាក់បំពង់បឺតផ្សែងលើដំបូលធ្លាក់ចុះក្រោមចូលខ្ទះខ្លាញ់បង្ករជាអគ្គិភ័យ។
ប្រភេទសំណង់៖ រោងប្រក់ស័ង្កសីទំហំ ១០×២៥ ម៉ែត្រ។
សម្ភារៈខូចខាត៖ រោងផលិតបាយក្តាំងទំហំ ៥×៥ ម៉ែត្រ ចំនួន ១រោង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។
សូមបញ្ជាក់៖ យោងតាមរបាយការណ៍បានឲ្យដឹងថា រថយន្តពន្លត់អគ្គិភ័យមកពី ការិយាល័យអគ្គិភ័យចំនួន ៨គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ៣ឡានស្មើនឹង ១២ម៉ែត្រគូប,រថយន្តជំនួយក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ៣គ្រឿងពុំបានប្រើប្រាស់ទឹកអស់ទេ,រថយន្តជំនួយក្រសួងមហាផ្ទៃចំនួន ៤គ្រឿងពុំបានប្រើប្រាស់ទឹកអស់,រថយន្តជំនួយសាលាខណ្ឌចំនួន ១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ១ឡានស្មើនឹង ៤ម៉ែត្រគូប និងបានពន្លត់ចប់នៅវេលាម៉ោង១១ និង១០នាទីព្រឹកនាថ្ងៃទី/ខែដដែល៕
មតិយោបល់