ព័ត៌មានជាតិ

Salah ចេញមកអះអាងថាបញ្ចប់អាជីពជាមួយនឹង Liverpool

បរទេស៖ ទីបំផុតកំពូលកីឡាករខ្សែប្រយុទ្ធហង្សក្រហម Liverpool កីឡាករ Mo Salah បានចេញមកបញ្ជាក់យ៉ាងច្បាស់ៗហើយថាគាត់បានដាក់ផែនការរួចរាល់ក្នុងការបញ្ចប់អាជីពជាមួយនឹងក្លឹបតែម្តងក្នុងពេលដែលព័ត៌មានចេញផ្សាយជាច្រើនបាននិយាយថាគាត់នឹងចាកចេញពី Anfield។

កីឡាករខ្សែប្រយុទ្ធអន្តរជាតិអេហ្សីបរូបនេះបានបង្ហាញទំរង់លេងដ៏ល្អឥតខ្ជោះក្រោមការដឹកនាំរបស់លោក Jurgen Klopp ចាប់តាំងតែពីបានផ្ទេរមកពីក្លឹប Roma ដោយបានលើកពានរង្វាន់ជាច្រើនបូករួមទាំង Premier League និង Champions League ផងដែរ។

ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះកុងត្រាចាស់ដែលមានសុពលភាពត្រឹមខែមិថុនាឆ្នាំ២០២៣នៅមិនទាន់ឈានទៅដល់ការសម្រេចចិត្តរួមគ្នាក្នុងការបន្តបន្ថែមទៀតនៅឡើយប៉ុន្តែជឿជាក់ថាភ្នាក់ងារ
របស់កីឡាករកំពុងធ្វើការទាមទារខ្លាំងជាមួយនឹងលក្ខខណ្ឌក៏ដូចជាប្រាក់កម្រៃផងដែរ៕

មតិយោបល់