ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកខឿនដោយខ្លួនឯង បណ្តាលឲ្យស្លាប់ម្នាក់នៅខេត្តកណ្តាល

កណ្តាល: (ព័ត៌មានបឋម) នៅវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ករណីជិះម៉ូតូបុកខឿនផ្លូវដោយខ្លួនឯង បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ បង្កការភ្ញាក់ផ្អើល ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ប្រាកដនោះទេ ។ ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យវាស់វែង និងចាត់ការតាមនីតិវិធីច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់