ព័ត៌មានជាតិ

ព្រះសពសម្ដេចក្រុមព្រះ នរោត្តមរណឫទ្ធិ នឹង​ដង្ហែ​ពី​ប្រទេស​បារាំង​មក​ដល់​មាតុប្រទេស​វិញ នៅ ថ្ងៃអាទិត្យទី ៥ ខែធ្នូ ឆ្នាំ ២០២១ខាងមុខ

ព្រះសពសម្ដេចក្រុមព្រះ នរោត្តមរណឫទ្ធិ​ ព្រះប្រធាន​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ អតីតនាយករដ្ឋ​មន្ត្រី​ទី​០១​ អតីតព្រះ​ប្រធាន​រដ្ឋសភា​ នឹង​ដនឹងដង្ហែពីទីក្រុងប៉ារីសសាធារណរដ្ឋ​បារាំង​មក​ដល់​មាតុប្រទេស​វិញនាថ្ងៃអាទិត្យទី០៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១១ ព្រឹក​។

តាមកម្មវិធីដែលបានគ្រោងទុក ព្រះសពសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ នឹងតម្កល់ធ្វើពិធីបុណ្យតាមប្រពៃណីសាសនានៅព្រះរាជតំណាក់ ផ្លូវសម្តេចប៉ាន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ ។

សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទីរសៀលម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។

ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នៅរាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ។

មតិយោបល់