ព័ត៌មានជាតិ

អាល្លឺម៉ង់នឹងដាក់ចេញវិធានការរឹតត្បិតវីរុស COVID-19 កាន់តែតឹងរ៉ឹង សម្រាប់អ្នកដែលមិនបានចាក់វ៉ាក់សាំង

ប្រទេសអាល្លឺម៉ង់បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសនេះនឹងដាក់ចេញនូវច្បាប់ តឹងរ៉ឹង សម្រាប់អ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងរលកទីបួន នៃការឆ្លងវីរុស COVID-19 នៅក្នុងប្រទេស។

អ្វីដែលគេហៅថាវិធានការ 2G ដែលត្រូវបានអនុម័ត ដោយរដ្ឋាភិបាលសហព័ន្ធ និងរដ្ឋ នឹងអនុវត្តចំពោះផ្នែកទំនិញលក់រាយដែលមានន័យថា មានតែអ្នកដែលបាន ចាក់វ៉ាក់សាំងបង្ការ និងមានប័ណ្ណបញ្ជាក់ថាបានជាសះស្បើយពីវីរុសប៉ុណ្ណោះ អាចចូលហាងទំនិញបាន។

អធិការបតីលោកស្រី Angela Merkel បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពី ជំនួបជាមួយអ្នកបន្តរតំណែងរបស់លោកស្រី គឺលោក Olaf Scholz និងប្រមុខរដ្ឋាភិបាលមកពីរដ្ឋ សហព័ន្ធថា ស្ថានភាពនៅក្នុងប្រទេសរបស់យើង ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

មតិយោបល់