ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ ករណី​ឃាតកម្ម​ គិត​ទុក​ជា​មុន ​​នៅខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ ដោយអនុវត្ត​តាម​បញ្ជា​ដឹក​នាំ​ផ្ទាល់​ ពីលោក​ឧត្ដមសេនីយ៍​ទោ​សួស​សុខដារ៉ា​ស្នងការ​នគរបាលខេត្ត​ បញ្ជាឱ្យ​កម្លាំង​ជំនាញ​ព្រហ្ម​ទណ្ឌ​​ នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​ សហការ​ជាមួយ​កម្លាំង​ អធិការ​ដ្ឋាន​នគរបាល​ស្រុក​គូលែន​ចុះបេីកការស្រាវជ្រាវ ស៊ើបអង្កេត ករណី​ឃាតកម្ម​គិត​ទុក​ជា​មុន​ ​ឈានទៅដល់កំណត់មុខ​សញ្ញា​ និងបាន​ធ្វើ​ការ​នាំខ្លួនមុខសញ្ញានៅថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០២១ ចំនួន ០១ នាក់ ឈ្មោះ ភោគ មើន ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ នឹងធ្វើ​ការដកហូតបាន អាវុធកែច្នៃ ( កាប៊ិន ) ចំនួន ០១ ដើម ។

តាមចម្លើយសារភាព សាម៉ីខ្លួនបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់អាវុធកែច្នៃ ( កាប៊ិន ) លួចបាញ់ទៅលើជនរងគ្រោះឈ្មោះ ឃត់ ឡុញ ភេទ ប្រុស កាលពីថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២១ ពិតប្រាកដមែន ។ មូលហេតុ : គំនុំ ។ ករណីនេះ សមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត ។

ជា​សំណូមពរ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ សូមប្រ​ជាពលរដ្ឋ​រស់​នៅ​ខេត្ត​ព្រះ​វិហារ​ ចូលរួម​សហការ​ជា​មួយ​សមត្ថកិច្ច​​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ ឬ​ភ្ញាក់​រលឹក​ ក្នុងការ​ប្រគល់​អា​វុធ​គ្រាប់​រំសេវ​គ្រប់​ប្រភេទដល់​អាជ្ញាធរ​ និង​សមត្ថកិច្ច​ទេីប​ជៀស​ផុត​គ្រោះថ្នាក់​ ជា​ពិសេស​ប្រ​ឈម​ នឹង​ច្បាប់​មិន​ខាន។

ប្រភព៖​​​​​​​ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

មតិយោបល់