បរទេស៖ គ្រូបង្វឹករបស់ក្លឹប Man City លោក Pep Guardiola នៅសប្តាហ៍នេះបានធ្វើការបង្ហើបពីចំណាប់អារម្មណ៍របស់លោកជាមួយនឹងតារាឆ្នើមម្នាក់ដែលកំពុងលេងនៅលីគកំពូលអាមេរិកជាមួយនឹងក្លឹប New York City FC។
ប្រភពរបស់ The Goal បានសរសេរថាគ្រូបង្វឹករូបនេះបានទស្សនាការប្រកួតរបស់កីឡាករ Velentin Castellanos ជាពិសេសក្នុងការប្រកួតដែល New York CityFC បានលើកពានលីគកំពូលអាមេរិកកាលពីចុងសប្តាហ៍កន្លងមក។
លោកបន្តថាលោកបានតាមដានទំរង់លេងរបស់ Castellanos តាំងតែពីដើមរដូវកាលមកម្ល៉េះហើយពិតជាបានចាប់អារម្មណ៍ខ្លាំងចំពោះទំរង់លេងរបស់ខ្សែប្រយុទ្ធរូបនេះខណៈដែលការប្រកួត៣២ប្រកួតចុងក្រោយនេះកីឡាករអាចស៊ុតបាន១៩គ្រាប់និងជួយមិត្តរួមក្រុមរកបាន៨គ្រាប់ផងដែរ៕
មតិយោបល់