ព័ត៌មានជាតិ

រថយន្ត Ford Reanger ឡើងខឿនផ្លូវ ទៅបុកយ៉ាងពេញទំហឹង ទៅលើរូបព្រះឆាយាលក្ខណ៍ បណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ៖ រូបព្រះឆាយាល័ក្ខណ៍ ត្រូវបានរកការខូចខាតអស់ទាំងស្រុង បន្ទាប់ពីមានបុរសម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្ត ford reanger ឡើងខឿនផ្លូវ ទៅបុ.កយ៉ាងពេញទំហឹង។ ចំណែកឯតៃកុងរថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១ និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ គាត់បានឃើញបុរសម្នាក់ សង្ស័យស្រវឹងស្រាខ្លាំង បានបើករថយន្តម៉ាក ford ranger ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2AM-4566 មួយគ្រឿង បើកបរតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេងដៃ ឡើងខឿនហោះទៅបុ.ក រូបព្រះឆាយាលក្ខណ៍ រងការខូចខាតទាំងស្រុង និងបាក់សង្កត់ទៅលើរថយន្ត បង្ករងការខូចខាតធ្ងន់ធ្ងរ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែង យករថយន្តស្ទូចមកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់