ព័ត៌មានជាតិ

ក្លឹបអ្នកមានបារាំង PSG នៅតែសង្ឃឹមថា Mbappeនឹងបន្តកុងត្រាថ្មី

បរទេស៖ កុងត្រាថ្មីមិនទាន់បានបន្តនៅឡើយប៉ុន្តែកីឡាករខ្សែប្រយុទ្ធ Mbappe ក៏មិនទាន់បានធ្វើការសម្រេចចិត្តណាមួយចំពោះអនាគតរបស់ខ្លួនជាមួយនឹងក្លឹប PSG ឬទៅតាមក្លឹប Real Madrid នៅឡើយដែរ។

យោងតាមការចេញផ្សាយដោយ The Marca បានឲ្យដឹងដែរថាមកដល់ពេលនេះក្លឹប PSG បានកំពុងខិតខំយ៉ាងខ្លាំងក្នុងការធ្វើការងារធ្វើយ៉ាងណាអាចចរចាកីឡាករ Kylian Mbappe ឲ្យសម្រេចចិត្តចុះកុងត្រាថ្មីជាមួយនឹងគ្នា។

គួរឲ្យដឹងដែរថាកន្លងខ្សែប្រយុទ្ធរូបនេះតែងតែបានបង្ហាញបំណងក្នុងការផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Real Madrid ជាពិសេសនឹងបន្តធ្វើឡើងនៅពេលចប់កុងត្រារបស់ខ្លួនប៉ុន្តែតែងតែត្រូវបានរារាំងដោយ PSG ជានិច្ចនិងជាច្រើនដងមកហើយ៕

 

មតិយោបល់