ព័ត៌មានជាតិ

Man UTD ធ្លាក់ចេញពី Champions League ហើយក្រោយចាញ់ AT Madrid ក្នុងលទ្ធផល១ទល់នឹង០

បរទេស៖ ក្លឹបបិសាចក្រហម Man UTD បានធ្លាក់ចេញពីពានរង្វាន់ Champions League ហើយកាលពីរាត្រីយប់មិញនេះក្រោយបរាជ័យក្រោមស្នាដៃរបស់ក្លឹប AT Madrid ហើយវាកំពុងបានក្លាយទៅជាសំណូរចោទសួរថាតើទំរង់លេងរបស់ក្រុមនេះនឹងទៅជាយ៉ាងណាក្នុងរយៈពេលប៉ុន្មានខែខាងមុខ។

មិនត្រឹមតែមានទំរង់លេងអន់រដូវកាលនេះនិងក្នុងពានរង្វាន់នេះនោះទេប៉ុន្មានឆ្នាំចុងក្រោយនេះពោលគឺមានរយៈពេល៥ឆ្នាំហើយដែលបិសាចក្រហម Man UTDមិនអាចលើកពានអ្វីបានសោះឡើយសម្រាប់កីឡាដ្ឋាន Old Trafford ។

គ្រូបង្វឹកលោក Rangnick ក្រោយចប់ការប្រកួតនេះបាននិយាយថា៖ពួកយើងត្រូវតែបន្តការប្រយុទ្ធរបស់យើងនិងព្យាយាមឲ្យអស់ពីលទ្ធភាពបន្ថែមទៀតប៉ុន្តែពេលនេះគឺជាពេលវេលាដ៏លំបាកបំផុត។ខ្ញុំមានអារម្មណ៍ថាអន់ចិត្តយ៉ាងខ្លាំងសម្រាប់ទាំងអ្នកគាំទ្រនិងអ្នកគ្រប់គ្នានៅជាមួយនឹងក្លឹប។ពួកយើងនៅមិនទាន់មានភាពល្អគ្រប់គ្រាន់នៅឡើយទេ៕

មតិយោបល់