(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថាយន្ដហោះហ្វឹកហ្វឺនមួយគ្រឿងរបស់ខ្លួនបានធ្លាក់នៅថ្ងៃអង្គារនេះ ដោយបណ្ដាលឱ្យពីឡុត ម្នាក់បាត់បង់ជីវិត ហើយនេះគឺជាសោកនាដកម្មលើកទី២ សម្រាប់កងទ័ពអាកាសតៃវ៉ាន់ក្នុងឆ្នាំ២០២២នេះ។
បើតាមក្រសួងការពារជាតិតៃវ៉ាន់ យន្ដហោះហ្វឹកហ្វឺនធុន AT-3 បានធ្លាក់កំលុងពេលចូលរួមក្នុងបេសកកម្មបណ្ដុះបណ្ដាលមួយ ហោះចេញពី មូលដ្ឋានទ័ពអាកាស កាងសាន់ (Gangshan) នៃទីក្រុងភាគខាងត្បូង កៅសឹង (Kaohsiung) ហើយសាកសពរបស់ពីឡុតក៏ត្រូវបានរកឃើញ ហើយដែរ។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីមូលហេតុធ្លាក់នៅឡើយទេ។
យន្ដហោះហ្វឹកហ្វឺនធុន AT-3 គឺជាប្រភេទយន្ដហោះផលិតនៅក្នុងស្រុកដែលប្រើប្រាស់សម្រាប់ការហ្វឹកហ្វឺន និងហោះហើរ ជាលើកដំបូងកាលពីឆ្នាំ១៩៨០ ហើយអាចបំពាក់អាវុធបានទៀតផង៕
ប្រភព៖ Reuters




មតិយោបល់