ភ្នំពេញៈ រថយន្តស្ទូចម៉ាកKatoមួយគ្រឿង បើកឡើងស្ពានព្រែកព្នៅមិនរួច រអិលថយក្រោយប៉ះបង្កាន់ដៃស្ពានរងការខូចខាត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥០រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅលើស្ពានព្រែកព្នៅ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាក KATO ពណ៌ស្លាទុំ មិនត្រូវបានស្គាល់ឈ្មោះអ្នកបើកនោះទេ។
ប្រភពព័ត៌មានពីបុរសអ្នកបើករថយន្តខាងលើឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានបើករថយន្តខាងលើក្នុងទិសដៅពីលិចទៅកើតឡើងស្ពានព្រែកព្នៅខណៈឡើងចំណោទស្ពានខ្ពស់រថយន្តឡើងមិនរួចហើយហ្វ្រាំងក៏មិនស៊ីរថយន្តក៏រអិលចុះមកក្រោមពេលនោះដោយសារមានរថយន្តនៅខាងក្រោយជាច្រើនគ្រឿងខ្លាចបុករថយន្តទាំងនោះរូបលោកក៏បត់រយែរថយន្តមកប៉ះនឹងបង្កាន់ដៃស្ពានតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុនិងទាក់ទងសមត្ថកិច្ចជំនាញមកវាស់វែងយករថយន្តនិងអ្នកបើកបរទៅរក្សាទុកនៅការយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕
មតិយោបល់