ព័ត៌មានជាតិ

ករណីម៉ូតូប៉ះគ្នាបណ្តាលអោយមនុស្សម្នាក់ស្លាប់និងរងរបួសធ្ងន់ម្នាក់ នៅស្រុកសំរោងទង…

កំពង់ស្ពឺ:នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៦និង ៣០នាទីព្រឹក លើផ្លូវលេខ ១២៧ ត្រង់ចំណុចភូមិផ្លូវជ្រូក ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានម៉ូតូ ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1S-6654 អ្នកបើកបរឈ្មោះ ប៊ូ រ៉ាវាត់ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិមហាលំពាំងទី១ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងត្បូងទៅទិសខាងជើង លុះមកដល់ចំណុចខាងលើបានប៉ះជាមួយម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1GW-2039 អ្នកបើកបរឈ្មោះ ញ៉ សំណាង ភេទប្រុស អាយុ ២២ឆ្នាំនៅភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារៈដូចខាងក្រោម÷
-ស្លាប់មនុស្ស១នាក់ ប្រុស (ប៊ូ រ៉ាវ៉ាត់) នៅកន្លែងកើតហេតុ
របួសធ្ងន់មនុស្ស ១នាក់ ប្រុស ( ញ៉ សំណាង )
ខូចខាតម៉ូតូ ២គ្រឿងធ្ងន់។

មតិយោបល់