ព័ត៌មានជាតិ

ករណីម៉ូតូនិងរឺម៉កបណ្តាលអោយបុរសម្នាក់ស្លាប់ នៅតាមបណ្តោយផ្លូវជាតិលេខ៣…

ភ្នំពេញ:នៅថ្ងៃ ទី ២៥ ខែ មករា ឆ្នាំ ២០២៤ វេលាម៉ោង ១៩និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងម៉ូតូ និងរុឺម៉កម៉ូតូ នៅត្រង់ចំណុចលើផ្លូវជាតិលេខ ៣ ស្ថិតនៅភូមិ ទឹកថ្លា សង្កាត់ ក្រាំងពង្រ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ បណ្ដាលអោយមនុស្សប្រុស ០១ នាក់ បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។
ភាគីម៉ូតូម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1B-0376 អ្នកបើកបរមានឈ្មោះ ប៊ិន រិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅស្ថិតនៅក្នុងភូមិ ស្រែជំរៅ សង្កាត់ ចោមចៅ២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ (បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ពាក់មួកសុវត្ថិភាព)។
ភាគីរុឺម៉កម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GA-5789 (អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ បានរត់គេខខ្លួនបាត់ពីកន្លែងកើតហេតុ)។
បច្ចុប្បន្ន: គ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីដោះស្រាយបន្ត ។
សពត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

មតិយោបល់