ព័ត៌មានជាតិ

Update៖ សមត្ថកិច្ចឃាត់ខ្លួនគ្រូពេទ្យម្នាក់ នៅស្រុកសំបូរ ពីបទមនុស្សឃាតដោយអចេតនា

ក្រចេះ: នគរបាលស្រុកសំបូរ បានសម្រេចបញ្ជូនខ្លួនលោកគ្រូពេទ្យម្នាក់ពាក់ព័ន្ធ និងអំពើមនុស្សឃាតដោយអចេតនា មកកាន់ស្នងការដ្ឋានដើម្បីបន្តនីតិវិធី ។

ជនជាប់ចោទឈ្មោះ ផាត់ ពិទូរ្យ ជាបុគ្គលិកមណ្ឌលសុខភាពស្រុកសំបូរ និងមានបើកអាជីវកម្ម ព្យាបាលឯកជននៅនិងផ្ទះក្នុងស្រុកសំបូរ ត្រូវរងការប្តឹងចោទពីឪពុកម្តាយទារកអាយុ ៣ខែម្នាក់ ថាមិនទទួលខុសត្រូវលើការព្យាបាលបណ្តាលឲ្យទារកស្លាប់ កាលពីថ្ងៃទី២៧ ខែកញ្ញា។
អធិការនគរបាលស្រុកសំបូរលោកវរសេនីយ៍ឯក ប៊ុន ឈឿន បញ្ជាក់ថា ជនជាប់ចោទជាគ្រូពេទ្យ ត្រូវបាននគរបាលស្រុកធ្វើការឃាត់ខ្លួនភ្លាមៗ ទៅតាមបញ្ជាលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូង បន្ទាប់ពីនគរបាលទទួលបានបណ្តឹងពីឪពុកម្តាយរបស់ទារករងគ្រោះ៕

មតិយោបល់