ព័ត៌មានជាតិ

ករណីប្រទះឃើញសាកសពសល់តែគ្រោងឆ្អឹងមិនដឹងស្លាប់ពេលណាក្នុងដីឡូតិ៍មួយកន្លែង…

ភ្នំពេញ:ករណីប្រទះឃើញសាកសពម្នាក់ស្លា.ប់រលួយគឺនៅសល់តែគ្រោងឆ្អឹ.ង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្រោមដើមឈើ ក្នុងដីឡូតិ៍មួយកន្លែងខាងលិចស្ពានអាកាស៧មករា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

មានការភ្ញាក់ផ្អើលកាលវេលាម៉ោង១០:៣០ព្រឹកថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៤ ហើយប្រជាពលរដ្ឋក៏បានរាយការណ៍ទៅនគរបាលមូលដ្ឋាន ដើម្បីទាក់ទងនគរបាលជំនាញចុះទៅត្រួតពិនិត្យ ។

សពនោះពុំត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ ដេកស្លា.ប់រលួយនៅសល់តែគ្រោងឆ្លឹង

ស.ពជនរងគ្រោះមានស្លៀកខោខៅប៊យជើងវែង ពាក់ស្បែកជើងផ្ទាត់ពណ៌ខៀវ ។

នគរបាលជំនាញក៏បានចុះទៅត្រួតពិនិត្យ ។

មតិយោបល់