ព័ត៌មានជាតិ

Samsung ជួប​រឿង​អាក្រក់ ពុំ​ធ្លាប់​មាន​ក្នុង​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ​

យោង​តាម​ការចុះផ្សាយរ​បស់​គេហទំព័រ Business Insider បានឲ្យដឹងថា ប្រាក់ចំណេញ​សុទ្ធ​របស់​ក្រុមហ៊ុន​អេឡិចត្រូនិក​កូរ៉េខាងត្បូង Samsung បាន​ធ្លាក់ចុះ​ជិត ២០​ភាគរយ ជា​លើកដំបូង​ក្នុង​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ​។​

​ចាប់តាំងពី​ឆ្នាំ ២០១១ មក ការលក់​ស្មា​ត​ហ្វូន​របស់​ក្រុមហ៊ុន Samsung បាន​ស្ទុះ​ឡើង​យ៉ាង​ខ្លាំង ជាមួយនឹង​ម៉ូ​ដែល Galaxy ប៉ុន្តែ​សម្រាប់​ត្រីមាស​ទី​២​នេះ ការលក់​ស្មា​ត​ហ្វូត​របស់ Samsung បាន​ធ្លាក់ចុះ ដែល​ជា​ដើមហេតុ​ទាញ​ឲ្យប្រាក់​ចំណេញ​សុទ្ធ​របស់ Samsung ធ្លាក់ចុះ​ទៅ​តាម​នោះ​ដែរ​។​
​នៅក្នុង​ត្រីមាស​ទី​២​នេះ ក្រុមហ៊ុន Samsung ចំណេញ​សុទ្ធ​ត្រឹមតែ ៦,១​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ពោល​គឺ​តិចជាង​ការរំពឹង​ទុក​៕​

136359-samsung-galaxy-note-3

មតិយោបល់