ភ្នំពេញ:នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៤:៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូ នៅត្រង់ចំណុចស្តុបវត្តស្លែង លើផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលអោយមនុស្សប្រុស០១នាក់ ស្លាប់នៅកន្លែងកើតហេតុ ។
១/ភាគីម៉ូតូម៉ាក HONDA CT100 ពណ៌ក្រហម គ្មានពាក់ផ្លាកលេខ អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ ភេទប្រុស ស្លាប់នៅកន្លែងកើតហេតុ
-ដំណេីររឿង: មុនពេលកេីតហេតុម៉ូតូទាំងពីបើកបរស្របទិសគ្នា ពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុម៉ូតូម៉ាក HONDA CT100 បានរ៉េចង្កូតទៅប៉ះម៉ូតូដែលកំពង់ឈប់ភ្លើងស្តុបពីក្រោយតែម្តង ។
-មូលហេតុ: មកពីភាគីម៉ូតូម៉ាក HONDA CT100 បើកបរខ្វះការប្រុងប្រយ័ត្ន ។
-សាកសពយកទៅតម្គល់នៅវត្តសំបួរ
-សម្ភារ: ម៉ូតូរងការខូចខាតស្រាល ។
-បច្ចុប្បន្ន: គ្រោះថ្នាក់ចរាចរណ៍ខាងលើត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរងចាំស្រាវជ្រាវបន្ត ។
ព័ត៌មានជាតិ
មតិយោបល់