ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

«គ្មានសិទ្ធ» បទថ្មីរបស់ សាន ផានិត កំពុងចាប់ផ្ដើមបោះជំហានសារជាថ្មី

ភ្នំពេញ: លោកអ្នកដែលធ្លាប់ស្គាល់ និងដណ្ដើមគ្នាច្រៀងតាមរយ:បទ «ជាប់រវល់ – ទូរស័ព្ទប្រាប់ផង ។ល។ ច្បាស់ជាទទួលស្គាល់ហើយថា កាលនោះ លោក សាន ផានិត ពិតជាបានធ្វើឲ្យកក្រើករាល់វត្តមានតាមកម្មពិធីសម្ដែងផ្សេងៗ នៅក្នុងកញ្ចក់ទូរទស្សន៍ក្នុងស្រុក។

តាមប្រភពពីសារព័ត៌មានក្នុងស្រុក បានចុះផ្សាយកន្លងមកបញ្ចាក់យ៉ាងច្បាស់ថា បច្ចុប្បន្ននេះ លោកកំពុងតែត្រឡប់ចូលក្នុងវិស័យសិល្ប: និងអាចឈានទៅរកភាពល្បីល្បាញឡើងវិញ តាមការរំពឹងទុករបស់លោក សាន ផានិត ផ្ទាល់។

លោក សាន ផានិត បានរៀបរាប់ប្រាប់ថា សព្វថ្ងៃនេះ លោកបានជាប់កិច្ចកុងត្រាជាមួយផលិតកម្មក្នុងស្រុកមួយមានឈ្មោះថា “Original Song” ហើយលោកក៏កំពុងមមាញឹកនឹងការឡើងច្រៀងតាម concert នានាដែលម្ចាស់កម្មវិធីអញ្ជើញផងដែរ។

ក្នុងចំណោមបទដែលលោកបានលើកយកមកច្រៀង គឺមានបទ «គ្មានសិទ្ធិ» «ផ្កាយព្រះអង្គារ» ដែលកំពុងធ្វើឲ្យទស្សនិកជនកំពុងភ្លឹកនឹងសំនៀង ដែលលាក់ទុកជាង១០ឆ្នាំមុន ហើយបានកំពុងតែត្រឡប់។

យ៉ាងណាមិញ លោក ផានិត បានបន្ថែមថា លោកនឹងព្យាយាមខិតខំតស៊ូស្វែងរកបទថ្មីៗទៀតដើម្បីជាចំណងដៃថ្មីសម្រាប់ការវិលត្រឡប់មកវិស័យសិល្ប:ជាអ្នកចម្រៀងចាស់មួយកាលពីមុន៕

photo_2016-06-06_12-34-27

photo_2016-06-06_12-34-29

មតិយោបល់