ព័ត៌មានជាតិ

Update៖ រថយន្តពីរគ្រឿងបុកគ្នាស្លាប់អ្នកជិះម៉ូតូ និងរបួងច្រើននាក់

កំពង់ធំៈ ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងផ្ទួនៗគ្នា នៅក្នុងទឹកដី ខេត្តកំពង់ធំ និងត្រូវបានគេដឹងថា អត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងនេះ គឺបណ្តាលមកពីការបើកបរ ក្នុងល្បឿនលឿន និងការបើកជែងគ្នា ហើយមិនគោរពច្បាប់ចរាចរណ៍ ។

ជាក់ស្តែងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១១ នៅលើកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ ៣៤-៣៥ ភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ដោយរថយន្ត ម៉ាក ស៊ីណា ពណ៌ ទឹកមាស ស្លាកលេខភ្នំពេញ 2AB. 0822 បើកបរដោយឈ្មោះ មិនស្គាល់ (រត់គេចខ្លួន) ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានមនុស្សរងគ្រោះទី១ ឈ្មោះ ឈឿន ស្រៀង ភេទស្រី អាយុ ៣៦ឆ្នាំ ស្នាក់នៅ ខេត្តកំពង់ចាម (របួសធ្ងន់)ទី២ លាង ឆេងគ្រី ភេទស្រី អាយុ ៥០ឆ្នាំ ស្នាក់នៅ ខេត្តកណ្តាល (របួសធ្ងន់)បាន បន្ទាប់ពីគ្រោះថ្នាក់រួចមក សមត្ថកិច្ចបានខលហៅរថយន្ត សង្រ្គោះដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់។

តាមការឲ្យដឹងពីសមត្ថកិច្ច បានបញ្ជាក់ថារថយន្ត ដែលបានបង្ករហេតុ បើកបរក្នុងទិសដៅផ្ទុយគ្នា ម៉ាក នីសាន់ ពណ៌ ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2W.5795 បើកបរដោយឈ្មោះ មួង សារី ភេទប្រុស អាយុ៤៩ ឆ្នាំ បំរើការងារនៅ អាវុធហត្ថ ខេត្តកំពង់ធំ ហើយបន្តទៅបុកម៉ូតូហុងC125 ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ1A.6887 បើកបរដោយឈ្មោះ ម៉ន ស៊ីណា ភេទស្រី អាយុ ១៨ឆ្នាំ ស្នាក់នៅ ភូមិអណ្តាស ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ( ស្លាប់នៅកន្លែងកើតហេតុ ) ។

តាមការសន្និដ្ឋានជាបឋម អ្នកបើកបររថយន្ត ម៉ាកស៊ីណា បើកមិនប្រកាន់ស្តាំ ករណីនេះសមត្ថកិច្ចជំនាញកំពុង ចងក្រងសំណុំរឿង និងប្រមូលវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាន ស្រុកប្រាសាទបល្ល័ង្ក ។

រថយន្តពីរគ្រឿងបុកគ្នាស្លាប់អ្នកជិះម៉ូតូ (1)រថយន្តពីរគ្រឿងបុកគ្នាស្លាប់អ្នកជិះម៉ូតូ (2)រថយន្តពីរគ្រឿងបុកគ្នាស្លាប់អ្នកជិះម៉ូតូ (3)រថយន្តពីរគ្រឿងបុកគ្នាស្លាប់អ្នកជិះម៉ូតូ (4)រថយន្តពីរគ្រឿងបុកគ្នាស្លាប់អ្នកជិះម៉ូតូ (5)

មតិយោបល់