បន្ទាយមានជ័យៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យទំនិញនៅទីតាំង ឱសថស្ថាន ផ្ទះលក់ទំនិញ ដែលស្ថិតក្នុងខេត្តបន្ទាយមានជ័យ។
ក្នងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញអាល់កុលមានសារធាតុមេតាណុលចំនួន ៥១.៧លីត្រ ក្នុងចំណោម១១គំរូ ដែលមន្ត្រីជំនាញបានដកយក គំរូអាល់កុលកាលពីម្សិលមិញ យកទៅវិភាគនៅមន្ទីរពិសោធន៍ខ្នាតតូចរបស់សាខា ក.ប.ប. ខេត្ត។
នៅថ្ងៃដដែលនេះផងដែរ មន្ត្រីជំនាញក៏បានដកយកគំរូអាល់កុលចំនួន ៧គំរូបន្ថែមទៀត ដោយបានរកឃើញអាល់កុលមានសារធាតុមេតាណុលចំនួន ២គំរូទៀតផងដែរ។ បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតរួច ម្ចាស់ទំនិញបានយល់ព្រមប្រគល់ទំនិញ និងព្រមផ្តិតមេដៃដើម្បីបញ្ឈប់ការចរាចរទំនិញគ្មានគុណភាពបន្តទៀត៕
មតិយោបល់