ភ្នំពេញៈ អគ្គិសនីកម្ពុជា ឲ្យដឹងថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៩៖៤៦នាទីព្រឹក សូមផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើង 312-F3 ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
អគ្គិសនីកម្ពុជា បញ្ជាក់មូលហេតុនៃការផ្ដាច់ភ្លើងនេះថា គឺដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការស្វែងរកកំហូច និងជួសជុលខ្សែបណ្តាញតង់ស្យុងទាប(LV) ក្រោមដី ហើយអតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង៥ល្ងាច៕

មតិយោបល់