រុស្ស៉ី វាយប្រហារបំផ្លាញអាវុធរបស់លោកខាងលិចផ្ដល់ឱ្យអ៊ុយក្រែន ក្នុងទីក្រុង Odesa

(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានអះអាងថាគ្រាប់មីស៊ីលរបស់ខ្លួនដែលធ្លាក់ចំកំពង់ផែមួយរបស់ អ៊ុយក្រែន ក្នុងទីក្រុងអូដេសា (Odesa) បានបំផ្លាញអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ហើយដែលការវាយប្រហារនេះបានបង្កឱ្យមាន ការថ្កោលទោសយ៉ាងខ្លាំងពីសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្កោលទោសការវាយប្រការលើកំពង់ផែទីក្រុង អូដេសា (Odesa) កាលពីថ្ងៃសៅរ៍ សប្តាហ៍មុនថាជា «ភាពព្រៃផ្សៃរបស់រុស្ស៉ី»…

រុស្ស៉ី វាយប្រហារបំផ្លាញអាវុធរបស់លោកខាងលិចផ្ដល់ឱ្យអ៊ុយក្រែន ក្នុងទីក្រុង Odesa

(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានអះអាងថាគ្រាប់មីស៊ីលរបស់ខ្លួនដែលធ្លាក់ចំកំពង់ផែមួយរបស់ អ៊ុយក្រែន ក្នុងទីក្រុងអូដេសា (Odesa) បានបំផ្លាញអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ហើយដែលការវាយប្រហារនេះបានបង្កឱ្យមាន ការថ្កោលទោសយ៉ាងខ្លាំងពីសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្កោលទោសការវាយប្រការលើកំពង់ផែទីក្រុង អូដេសា (Odesa) កាលពីថ្ងៃសៅរ៍ សប្តាហ៍មុនថាជា «ភាពព្រៃផ្សៃរបស់រុស្ស៉ី»…

អ៊ុយក្រែន ចង់បានថវិកា ៧៥០ពាន់លានដុល្លារ សម្រាប់ស្ដារប្រទេសឡើងវិញ

(កៀវ)៖ ប្រទេសអ៊ុយក្រែន ត្រូវការកញ្ចប់ថវិកា ៧៥០ពាន់លានដុល្លារ សម្រាប់ផែនការស្ដារប្រទេសឡើងវិញ នៅក្រោយការឈ្លានពានរបស់ រុស្ស៉ី បិទបញ្ចប់។ នេះបើតាមនាយករដ្ឋមន្ត្រីអ៊ុយក្រែន នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេនីស ស្ម៉ីហ្កាល់ (Denys Shmygal) ធ្វើការកត់សម្គាល់ខាងលើប្រាប់សន្និសីទស្ដីពីការស្ដារប្រទេសអ៊ុយក្រែន រៀបចំឡើងដោយប្រទេសស្វីស នៅថ្ងៃចន្ទសប្ដាហ៍នេះ។ បើតាមលោក ស្ម៉ីហ្កាល់…

មនុស្ស ២៧៦លាននាក់ អាចនឹងប្រឈមនឹងកង្វះស្បៀងអារហារ ខណៈអង្គការសហប្រជាជាតិព្រមានពីវិបត្តិនេះ

ប្រទេសអេហ្ស៊ីបដែលមានតម្រូវការនាំចូលស្រូវសាលីច្រើនបំផុតក្នុងពិភពលោកបានបង្កើនការបម្រុងទុកស្រូវសាលីដែលសម្រាប់ប្រើប្រាស់ដល់ទៅ៦ខែ ដោយបង្កើនពីកម្រិតបម្រុងទុកមធ្យមរយៈពេល៤ខែ ខណៈពេលដែលអង្គការសហប្រជាជាតិបានព្រមានពីវិបត្តិគ្រោះអត់ឃ្លានជាសកល។ លោក Ali Moselhi រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសអេហ្ស៊ីប បានលើកឡើងថា ប្រទេសនេះបានផ្តោតលើការប្រមូលទិញស្រូវសាលីដែលដាំដុះនៅក្នុងប្រទេស ចាប់តាំងពីដើមរដូវកាលប្រមូលផល ដែលមានបរិមាណដល់ទៅ ៣,៩លានតោន។ ប្រទេសអេហ្ស៊ីបជាប្រទេសនាំចូលស្រូវសាលីច្រើនបំផុត ជាមួយការប្រើប្រាស់សរុបប្រចាំឆ្នាំមានចំនួន ២២,៥លានតោន។ ផលិតកម្មស្រូវសាលីសរុបរបស់ប្រទេសនេះ មានប្រមាណ១៣,៥លានតោន។ ស្រូវសាលីសកលលោក និងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិបានរងផលប៉ះពាល់អវិជ្ជមានដោយសារសង្រ្គាមរុស្ស៊ីអ៊ុយក្រែង។ លោក…

រុស្ស៉ីថាលោកខាងលិច យកកាំភ្លើងបាញ់ចំក្បាលខ្លួនឯង ដោយសារអ៊ុយក្រែន

(មូស្គូ)៖ រុស្ស៉ី បាននិយាយ នៅថ្ងៃពុធសប្តាហ៍នេះថា លោកខាងលិច «ប្រៀបដូចជាបានយកកាំភ្លើងបាញ់ចំក្បាលខ្លួនឯង» តាមរយៈការរឹតត្បិតលើ ការនាំចូលថាមពលប្រេង និងឧស្ម័នពីតំបន់ស៉ីបេរី ដោយសារតែបញ្ហាជម្លោះនៅអ៊ុយក្រែន ផ្ទុយស្រឡះពីចិនដែលត្រូវបានគេរាយការណ៍ថាបាន បង្កើនការទិញថាមពលពីរុស្ស៉ី។ ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បានលើកឡើងថាភាពជាដៃគូ…

សង្រ្គាមនៅតៃវ៉ាន់ អាចនឹងបង្កផលប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក ធ្ងន់ធ្ងរជាងសង្រ្គាមអ៊ុយក្រែន, នេះបើតាមមន្ត្រីតៃវ៉ាន់

(ហ្សឺណែវ)៖ មន្ត្រីជាន់ខ្ពស់តៃវ៉ាន់ម្នាក់ នៅថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថាការវាយប្រហាររបស់យោធាចិនលើតៃវ៉ាន់ នឹងបង្កផលប៉ះពាល់ដល់ ពាណិជ្ជកម្មពិភពលោក ធ្ងន់ធ្ងរជាងសង្រ្គាមនៅអ៊ុយក្រែនសព្វថ្ងៃនេះទៅទៀត ពីព្រោះវាអាចនឹងបង្កឱ្យមានការខ្វះខាតបន្ទះឈីប។ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ដែលបណ្ដាប្រទេសលោកខាងលិចហៅថាជាការឈ្លានពាន និងដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក បាន និងកំពុងបង្កឱ្យទំនិញឡើងថ្លៃ ជាពិសេសឧស្ម័ន និងប្រេងឥន្ធនៈ ព្រមទាំងការព្រួយបារម្ភពីគ្រោះទុរភិក្សនៅតាមបណ្ដាប្រទេសក្រីក្រផងដែរ។ ក៏ប៉ុន្តែ លោក ចន…

មេដឹកនាំសហភាពអឺរ៉ុប ព្រមព្រៀងគ្នា «ជាគោលការណ៍» ដើម្បីបញ្ឈប់ការនាំចូលប្រេងពីរុស្ស៉ី

(ព្រុចសែល)៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយិន (Ursula von der Leyen) បាននិយាយនៅថ្ងៃអង្គារនេះថា ទីបំផុតមេដឹកនាំ សហភាពអឺរ៉ុប បានឈានទៅសម្រេចបាននូវ «កិច្ចព្រមព្រៀងមួយជាគោលការណ៍» ស្តីពីការហាមឃាត់ការនាំចូលប្រេងពីប្រទេសរុស្ស៉ី។ លោកស្រី ឡេយិន បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប…

រុស្ស៉ី គំរាមលោកខាងលិច ជុំវិញការផ្តល់អាវុធបាញ់រយៈចម្ងាយឆ្ងាយ ឱ្យអ៊ុយក្រែន

(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ (Sergey Lavrov) បានធ្វើការព្រមានដល់ប្រទេសលោកខាងលិចប្រឆាំងនឹងការផ្គត់ផ្គង់អ៊ុយក្រែន នូវអាវុធ ដែលមានសមត្ថភាពវាយប្រហារចូលក្នុងទឹកដីរុស្ស៊ី ដោយលើកឡើងថា ទង្វើបែបនេះនឹងក្លាយជាការបោះជំហានទៅរកការបង្កជម្លោះកាន់តែធ្ងន់ធ្ងរ មិនអាចទទួលយកបាន។ ការកត់សម្គាល់របស់លោក ឡារ៉ូវ ត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយសារព័ត៌មានរុស្ស៉ី Tass ស្របពេលដែលមានរបាយការណ៍ថា សហរដ្ឋអាមេរិក…

លោក ពូទីនថា ការដាក់ទណ្ឌកម្មលើរុស្ស៉ី ប្រៀបដូចជាអឺរ៉ុបកំពុងសម្លាប់សេដ្ឋកិច្ចខ្លួនឯង

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថាវិស័យប្រេងកំពុងស្ថិតក្រោមការប្រែប្រួលយ៉ាងខ្លាំង ហើយលោកបាន បន្ទោសអឺរ៉ុបថាកំពុងសម្លាប់សេដ្ឋកិច្ចខ្លួនឯង តាមរយៈការដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ ជុំវិញសង្រ្គាមអ៊ុយក្រែន។ ក្នុងកិច្ចប្រជុំនៃវិស័យថាមពល លោក ពូទីន បានថ្លែងថា អឺរុបនឹងមើលឃើញពីការឡើងថ្លៃថាមពល ជាមួយនឹងអតិផរណាខ្ពស់ ដែលជាលទ្ធផលនៃសកម្មភាព របស់ខ្លួន។ លោក ពូទីន…

លោក គីម ជុងអ៊ុន បញ្ជាឱ្យដាក់ពង្រាយយោធាកូរ៉េខាងជើង ចូលរួមទប់ស្កាត់កូវីដ-១៩

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបើកកិច្ចប្រជុំការិយាល័យនយោបាយបន្ទាន់មួយ និងបានបញ្ជាឱ្យយោធាចូលរួមក្នុងការរក្សា ស្ថិរភាពនៃការផ្គត់ផ្គង់ថ្នាំពេទ្យនៅក្នុងទីក្រុងព្យុងយ៉ាង ខណៈកំពុងប្រយុទ្ធតស៊ូនឹងការឆ្លងរាលដាល COVID-19។ កូរ៉េខាងជើងបានទទួលស្គាល់ពីការផ្ទុះរាលដាល COVID-19 ជាលើកដំបូងបំផុតនៅក្នុងប្រទេសរបស់ខ្លួន កាលពីសប្ដាហ៍មុន ហើយក្រុមអ្នកជំនាញជាច្រើន បារម្ភថាស្ថានភាពឆ្លងអាចនឹងមានសភាពកាន់តៃធ្ងន់ធ្ងរ ដោយសារតែប្រទេសឯកោមួយនេះមិនមានបរិក្ខារវេជ្ជសាស្ត្រគ្រប់គ្រាន់ និងត្រូវបានគេរាយការណ៍ថា មិនមានកម្មវិធីចាក់វ៉ាក់សាំងបង្ការដល់ប្រជាជនរបស់ខ្លួននោះទេ។ ក្នុងនៅកិច្ចប្រជុំការិយាល័យបន្ទាន់មួយ…