រតនគិរីៈ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងអធិការនគរបាលក្រុងបានលុងសហការណ៍ជាមួយកម្លាំងនគបាលប៉ុស្ថិ៍ឡាបានសៀក ចុះបង្រ្កាបដល់បន្ទប់ផ្ទះជួលមួយមួយកន្លែង ស្ថិតនៅក្នុងភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង និងបានរកឃើញគ្រឿងញៀន ០៧កញ្ចប់ធំតូច។
ប្រតិបត្តិការនេះ ដឹកនាំដោយលោក វរ:សេនីយ៍ត្រី ហួត បូរី អធិការនគរបាលក្រុង ហើយបើយោងតាមរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនទាំង២នាក់នោះ មានទី១ឈ្មោះ សន វណ្ណារាជ ភេទប្រុសអាយុ២៤ ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ទី២ឈ្មោះ ស៊ី ចាន់តូ ភេទប្រុសអាយុ១៨ ឆ្នាំជនជាតិខ្មែរមានមុខរបរ ជីកត្បូងមានទីលំនៅភូមិ មួយ ឃុំឡាមិញ ស្រុកបកែវ ខេត្តរតនគិរី ដកហូតនូវវត្ថុតាងថ្នាំញៀន ម្សៅក្រាមពណ៍សថ្លា(ម៉ាទឹកកក)ចំនួន០១ថង់ធំ នឹង០៦កញ្ចប់តូច នឹងសម្ភារ:សម្រាប់សេពគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅប៉ុស្ថិ៍នគរបាលសង្កាត់ឡាបានសៀក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការទៅតាមផ្លូវច្បាប់៕




មតិយោបល់