ព័ត៌មានជាតិ

សម្តេច ហេង សំរិន ដឹកនាំសមាជិករដ្ឋសភាកាន់បិណ្ឌទី៤នៅវត្តក្រពើហារក្រុងតាខ្មៅ

កណ្តាលៈ នៅថ្ងៃទី២០ ខែកញ្ញានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកស្រី ព្រមទាំងសមាជិករដ្ឋសភាមួយចំនួន និងពុទ្ធបរិស័ទ្ធបានអញ្ជើញចូលរួមកាន់ បិណ្ឌទី៤ត្រូវនឹងថ្ងៃទី៤រោចខែភទ្របទ នៅវត្តក្រពើហារក្រុងតាខ្មៅ ខេត្ត កណ្តាល ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ ជីដូនជី តា ឪពុក ម្ដាយ និងបងប្អូន កូនចៅ ព្រមទាំងញាតិការទាំង៧សណ្ដាននិងបុព្វការីជនដែលបានចែកឋាន។

បិណ្ឌ ឬភ្ជំបិណ្ឌត្រូវធ្វើអាហារ និងគ្រឿងឧបភោគ បរិភោគ និងគ្រឿងសក្ការៈផ្សេង ៗទៅប្រគេនព្រះសង្ឃដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធដល់ញាតិ៧សន្តានដែលបានចែកឋាននៅក្នុងឱកាសកាន់បិណ្ឌនិងបុណ្យ ភ្ជុំបិណ្ឌនាថ្ងៃទី ១៥រោចខែភទ្របទត្រូវនិងថ្ងៃទី ១ខែ តុលាឆ្នាំ២០១៦៕

photo_2016-09-20_21-22-48photo_2016-09-20_21-22-50photo_2016-09-20_21-22-52photo_2016-09-20_21-22-54photo_2016-09-20_21-22-56photo_2016-09-20_21-22-58photo_2016-09-20_21-23-00photo_2016-09-20_21-23-02

មតិយោបល់