ភ្នំពេញៈសាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការលើសំណុំរឿងបង្កហិង្សាទៅលើអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូបនៅព្រឹកថ្ងៃទី២៨មេសាស្អែកនេះ។
ប្រភពពីលាសាដំបូងរាជធានីភ្នំពេញបញ្ជាក់ថានេះជាសវនាការលើកទី៤លើបណ្តឹងសំណុំរឿងចុះថ្ងៃទី៤ខែវិច្ឆិកា ឆ្នាំ២០១៥ របស់អ្នកតំណាងរាស្ត្រពីររូបដែលជាដើមបណ្តឹងគឺលោកគង់ សភា នឹងលោក ញ៉យ ចំរើន ដែលបានប្តឹងទៅលើ ឈ្មោះ ចាយ សារិទ្ធ អាយុ៣២ឆ្នាំ ឈ្មោះឆាយ ហឿង អាយុ៣៤ឆ្នាំ នឹងឈ្មោះសុត វណ្ណនី អាយុ៣៤ឆ្នាំ ដោយបានចោទ ប្រកាន់ ពីបទហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស នឹងធ្វើឱ្យខូចខាតដោយចេតនា ដែលបានប្រព្រឹត្តឡើង កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅនៅមុខវិមានរដ្ឋសភាជាតិ៕
មតិយោបល់