កណ្តាលៈ យុវជនម្នាក់ជានិសិត្សរៀនបានជ្រៅជ្រះ តែអកុសលអាក្រក់ ខណៈដែលផឹកស្រាច្រើនពេក រួចទៅដេកខ្យល់គស្លាប់តែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្នុងបន្ទប់ដេក ផ្ទះជនរគ្រោះ ស្ថិតភូមិព្រែកថី ឃំុ រកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ពន្លៃ សីលា ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិកេីតហេតុ ជនជាតិខ្មែរ មុខរបរជានិស្សិត ។
បើតាមលោក សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ជនរងគ្រោះ បានហូបស្រារហូតដល់ម៉ោង១០យប់ ទេីបត្រឡប់មកផ្ទះ ហើយចូលដេកក្នុងបន្ទប់ រហូតដល់ម៉ោង ១២ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ឪពុកមិនឃេីញបេីកទ្វារ គាត់ក៏ស្រែកហៅមិនឮ ក៏រុញទ្វារចូលមេីលទេីបដឹងថាកូនគាត់បានដេកស្លាប់ បាត់ទៅហេីយ រួចក៏រាយការណ៍ជូនសមត្ថកិច្ច។
បន្ទាប់មកសមត្ថកិច្ចជំនាញពិនិត្យកន្លែងកើតហេតុស្រុក កម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ បានធ្វើការពិនិត្យសព ពុំមានស្នាកស្នាមអ្វីគួរអោយកត់សម្គាល់ឡើយ។ តាមការបញ្ជាក់របស់គ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយសារខ្យល់គ ក្រោយពិនិត្យរួច សពបានប្រគល់ ទៅក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់