ភ្នំពេញៈ នៅមុននេះ១៥នាទី អគ្គិសនីកម្ពុជា បានជូនដំណឹងបន្ថែមពីករណីដាច់ភ្លើងពីអនុស្ថានីយទី១ ដែលបណ្ដាលឲ្យដាច់ភ្លើងនៅតំបន់មួយចំនួនក្នុងខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី៨ ខែតុលានេះ។ រហូតមកដល់ពេលនេះ អគ្គិសនីកម្ពុជា បញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ អាចនឹងមានភ្លើងប្រើប្រាស់ឡើងវិញ នៅម៉ោង១១៖៣០នាទីព្រឹក។
អគ្គិសនីកម្ពុជា បញ្ជាក់បន្ថែមថា ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១ (GS1-F14A) ដែលបណ្តាលមកពីកំហូចលើតំណកាប (BE) ខ្សែបណ្តាញតង់ស្យុងមធ្យម (MV) បានធ្វើឲ្យដាច់រន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ៖ (១)ផ្លូវលេខ៥៩៨ ផ្លូវលេខ៦២ ផ្លូវលេខ៤១៦ និងផ្លូវលេខ២៧៣ ភូមិទួលគោក ផ្លូវលេខ១០៧ និងផ្លូវលេខ៩០៧ ភូមិទួលសង្កែ ភូមិសាំហាន់ សង្កាត់ទួលសង្កែ (២)ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ6 (៣)ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បច្ចុប្បន្ន ក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅម៉ោង១១៖៣០នាទីព្រឹក៕
មតិយោបល់