ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ពន្ធ័ករណីចោរកម្ម

បាត់ដំបង: ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំព្រឹក ធ្វើការចាប់ឃាត់ខ្លួនបានជាក់ស្តែង ខណ:ដែលជនសង្ស័យទាំង២នាក់នេះបានធ្វើសម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេច ហើយព្យាយាមរត់គេចខ្លួន។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១១និង ៣០នាទី យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនខាងលើនេះមានឈ្មោះ ទី១មានឈ្មោះ អ៊ុក ធី ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកម្រៀង ខេត្តបាត់ដំបង និងជនសង្ស័យទី២ឈ្មោះ រិទ្ធ ចិន ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិ ឃុំខាងលើ ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូ ធន់វេវអេស សេ១០០ ពណ៌ក្រហមលាយខ្មៅ គ្មានស្លាកលេខ មានឈ្មោះ ញឹម ដា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានទុកម៉ូតូរបស់គាត់ដែលអស់សាំង នៅខាងក្រោមផ្ទះរួចគាត់ក៏ឡើងទៅសម្រាកនៅខាងលើ ខណ:នោះស្រាប់តែមានជនសង្ស័យ ចំនួន២នាក់ បានមកធ្វើសកម្មភាពលួចអូសយកម៉ូតូរបស់គាត់នៅក្រោមផ្ទះ ចេញបានប្រហែល១០០០ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ រាយការណ៍ជូនសមត្ថកិច្ច ធ្វើការចាប់ខ្លួនបាន រកឃើញម៉ាស៊ីនបូមទឹក ០១គ្រឿង ដែលពួកគេលួចយកពីកន្លែងផ្សេង ព្រមទាំងម៉ូតូសេ១១០ ពណ៌ខ្មៅ ០១គ្រឿង ស៊េរីឆ្នាំ២០០១ ពាក់ស្លាកលេខបាត់ដំបង 1D-3290 ដែលពួកវាជិះធ្វើសកម្មភាព ផងដែរ ។ ហើយបច្ចុប្បន្នជនសង្ស័យខាងលើរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន ខ្លួនជនសង្ស័យទាំង២នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

ចោរ

ចោរ

ចោរ

មតិយោបល់