បុករះសាហាវ! រថយន្តស៊េរីទំនើបមួយគ្រឿង បុករះ បណ្ដាលឲ្យក្មេងចាស់ ៣នាក់ រងរបួសធ្ងន់ ដាច់ជើងជា២ និងបាក់ធ្មេញ បញ្ជូនទៅសង្គ្រោះភ្លាមៗ

ភ្នំពេញៈ (ព័ត៌មានបឋម) បុករះសាហាវ! នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តស៊េរីទំនើបមួយគ្រឿង បុករះ បណ្ដាលឲ្យក្មេងចាស់រងរបួសធ្ងន់ ៣នាក់ ដាច់ជើងជា២ និងក្មេងបាក់ធ្មេញ បញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក FORTUNER ភ្នំពេញ 2BD-0679 ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *