ភ្នំពេញៈ ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ ជាអ្នកដំណើរ និងដើម្បីជាការលើកសោភ័ណភាពរាជធានីភ្នំពេញផងនោះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការជួសជុល និងស្ថាបនាផ្លូវចំនួន៦ខ្សែ នៅក្នុងក្រុង និងផ្លូវភ្ជាប់ទៅខេត្តកណ្តាល។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែតុលាឆ្នាំ២០១៦ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានជួសជុលគ្រលុកសំបុកមាន់ ក្នុងនោះរួមមាន ផ្លូវជាតិលេខ៤ ពីរង្វង់មូលចោមចៅដល់ព្រំប្រទល់ខេត្តកណ្តាល។ ផ្លូវជាតិលេខ៥ ពីស្ពានជ្រោយចង្វារដល់ស្ពានព្រែកព្នៅ។ មហាវិថីព្រះមុនីវង្ស។ ផ្លូវលេខ៥៩៨ ត្រឡោកបែក។
ដោយឡែកសម្រាប់ថ្ងៃដដែរនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមការដ្ឋានស្ថាបនាផ្លូវចំនួន២ខ្សែទៀតគឺ ស្ថាបនាផ្លូវលេខ១៣២វត្តនាគវ័ន្ត និងផ្លូវបឹងតាម៉ាត៕
មតិយោបល់