បន្ទាប់ពីចិនឆ្លើយថាយល់ព្រម ប្រធានាធិបតីហ្វីលីពីនប្រកាសផ្តាច់សម្ព័ន្ធមិត្តភាពជាមួយអាមេរិក

ហ្វីលីពីនៈ ក្នុងពេលដំណើរទស្សនៈកិច្ចរយៈពេល៤ថ្ងៃ ក្នុងទីក្រុងប៉េកាំង ប្រធានាធិបតីហ្វីលីពីន លោកឌុយ ទែរតេ បានប្រកាសផ្ដាច់សម្ព័ន្ធមិត្តជាមួយអាមេរិក បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការបង្កើត ទំនាក់ទំនងថ្មីជាមួយប្រទេសចិន ដោយប្រទេសទាំងពីរ បានព្រមព្រៀងគ្នាថា នឹងដោះស្រាយបញ្ហាជម្លោះ នៅសមុទ្រចិនខាងត្បូង តាមរយៈកិច្ចពិភាក្សា។ នេះបើយោងរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦។

ក្នុងអំទ្បុងពេលដំណើរទស្សនកិច្ចនេះ ហ្វីលីពីន និងចិន បានព្រងព្រៀងគ្នាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ដែរថា បន្ទាប់ពីអាមេរិក ធ្វើការរិះគន់ចំៗទៅលើគោលនិយោបាយ និងស្របពេលដែលកើតមានភាពចម្រូងចម្រាស ជាមួយអាមេរិកផង លោក ឌុយ ទែរតេ បានងាកទំនោរទៅរកចិន និង រុស្សី ដោយលោក ​បានលើកឡើងថា ចិន ហ្វីលីពីន និងរុស្សី គឺដើរផ្លូវជាមួយគ្នា៕

photo_2016-10-21_10-13-41

មតិយោបល់