សេអ៊ូលៈ ក្រុមហ៊ុន Samsung ត្រូវបានគេដឹងថា នៅពេលនេះកំពុងតែស្វែងរកដៃគូសហការក្នុងការផលិតថ្ម សម្រាប់ស្មាតហ្វូន Galaxy S8 បន្ទាប់ពីថ្មរបស់ Galaxy Note 7 ផ្ទុះឆេះ និងធ្វើឲ្យខាតបង់នូវទឹកប្រាក់រាប់ពាន់លានដុល្លារ។
ប្រភពព័ត៌មានពីកូរ៉េខាងត្បូង បានបញ្ជាក់ថា ក្រុមហ៊ុន Samsung បានប្រកាសស្វែងរកដៃគូសហការក្នុងការផ្គត់ផ្គង់ថ្ម សម្រាប់ Galaxy S8 ប៉ុន្តែអ្វីដែលគេដឹងច្បាស់មួយទៀតនោះគឺ LG ប្រហែលជាត្រូវបាន Samsung ផ្ដល់សិទ្ធិឲ្យផ្គត់ផ្គង់ថ្ម Galaxy S8។
LG ជាដៃគូប្រកួតប្រជែងរបស់ Samsung ចុះហេតុអ្វីបានជាត្រូវជ្រើសរើសឲ្យមកផ្គត់ផ្គង់ថ្មសម្រាប់ស្មាតហ្វូនរបស់ខ្លួនទៅវិញ? យើងងាកទៅលើថ្មរបស់ Galaxy Note 7 វិញ គឺវាត្រូវបានផលិតឡើងដោយក្រុមហ៊ុន SDI ដែលជាបុត្រសម្ព័ន្ធរបស់ Samsung ដូច្នេះ ក្រោយពេលមានបញ្ហាគឺ Samsung មិនអាចរករឿង ឬឲ្យខាង SDI សងសំណងនោះបានទេ ដូច្នេះហើយត្រូវជួលក្រុមហ៊ុនផ្សេងឲ្យផ្គត់ផ្គង់ជំនួស ព្រោះបើសិនជាមានបញ្ហា គឺខាងក្រុមហ៊ុនផ្គត់ផ្គង់នឹងចេញសងថ្លៃខូចខាត៕
មតិយោបល់