ស្ទឹងត្រែង: អាវុធហត្ថខេត្តស្ទឹងត្រែងឃាត់រថយន្តកាម៉ារីគូថស្វិតកែច្នៃ មួយគ្រឿងដឹកមាន់ជាច្រើនក្បាលដែលគេសង្ស័យជាមាន់ដែលឈ្មួញដឹកពីប្រទេសថៃឆ្លងកាត់ខេត្តព្រះវិហារចូលមកលក់ក្នុងទីរួមខេត្តស្ទឹងត្រែង។
ការឃាត់រថយន្តដឹកមាន់ខាងលើនេះអាវុធហត្ថបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ខណៈពេលដែលឈ្មួញកំពុងតែដឹកចូលមកទីរួមខេត្តស្ទឹងត្រែង។
អាវុធហត្ថបានឲ្យដឹងថា រថយន្តដឹកមាន់ខាងលើនេះត្រូវបានគេរាយការណ៍មកថា បានដឹកមាន់ចេញពីប្រទេសថៃឆ្លងកាត់តាមច្រកទ្វារអន្តរជាតិអានសេះ ខេត្តព្រះវិហារ ដើម្បីយកមកលក់ក្នុងទីរួមខេត្តស្ទឹងត្រែង ខណៈពេលដែលមកដល់ចំណុចខាងលើរថយន្តនោះ ក៏ត្រូវបានសមត្ថកិច្ចឃាត់នឹងធ្វើការត្រួតពិនិត្យតែម្តងទៅ។
ក្រោយការឃាត់រថយន្តដឹកមាន់ខាងលើអាវុធហត្ថ ក៏បានយកមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីប្រគល់ជូនពេទ្យសត្វធ្វើការត្រួតពិនិត្យបន្ត៕
មតិយោបល់