ព័ត៌មានជាតិ

របួសធ្ងន់-ស្រាល ៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៩មេសា កើតឡើង៥លើក

ភ្នំពេញ : ករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៥លើក ( ថ្ងៃ) ពុំមានមនុស្សស្លាប់នោះទេ ប៉ុន្តែរងរបួសធ្ងន់ ៥នាក់ (ស្រី ម្នាក់) និងរបួសស្រាល ៣នាក់ (ស្រីម្នាក់)។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ ៥លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ត សរុប ចំនួន ៧គ្រឿង រួមមាន ម៉ូតូចំនួន ៣គ្រឿង រថយន្តធុនតូច ចំនួន ២គ្រឿង រថយន្តធុនធំ ចំនួន ១គ្រឿង និងយានកែច្នៃ ចំនួន ១គ្រឿង។

របាយការណ៍ បានឲ្យដឹងថា មូលហេតុដែលបណ្ដាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក ,មិនគោរពសិទ្ធិ ១លើក និងកត្តាយានយន្ត ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៤នាក់ (ថ្ងៃ)។ គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ២លើក និងផ្លូវខេត្ត – ក្រុង ចំនួន ៣លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ២លើក រថយន្តធុនតូច ១លើក រថយន្តធុនធំ ១លើក និងយានកែច្នៃ ១លើក។

របាយការណ៍ បានបន្ដទៀត ថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន ខេត្តកំពង់ចាម ១លើក របួស ២នាក់ (ស្រីម្នាក់) និងខេត្តត្បូងឃ្មុំ ១លើក របួស ៣នាក់។

របាយការណ៍ បានបញ្ជាក់ទៀតថា លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៥២៥០គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ២៤៨៧គ្រឿង និងពិន័យសរុប ២៧៦៣គ្រឿង។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ម្សិលមិញនេះ៕3232323232 3232323233

មតិយោបល់