ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់លាយភ្លៀង និងរន្ទះ បណ្តាលឲ្យខូចខាតផ្ទះសម្បែង ៤ខ្នង និងរងរបួសក្មេងស្រីម្នាក់

បាត់ដំបង: ករណីគ្រោះធម្មជាតិ០១លើក កាលពីវេលាម៉ោង១៨:០០នាទីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ មានករណីខ្យល់កន្ត្រាក់លាយ
ភ្លៀង និងរន្ទះកើតមាន ០១លើកត្រង់ចំណុចភូមិវាលលំផាត់ ឃុំអូរដាស្រុកកម្រៀង ខេត្តបាត់ដំបង បណ្តាលឲ្យមនុស្ស ០១នាក់
រងរបួសស្រាលដោយសារន្ទះបាញ់ ទី១-ឈ្មោះ ស្រី ណុច ភេទស្រី អាយុ១០ឆ្នាំមុខរបរសិស្ស រស់នៅចំណុចកើតហេតុខាងលើ។

ក្នុងហេតុការណ៍ខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះចំនួន០៤ខ្នង ដែលមានម្ចាស់ផ្ទះ ១-ឈ្មោះ រ៉េត ធី ភេទប្រុស អាយុ៣៩ឆ្នាំមុខរបរធ្វើចម្ការរលំផ្ទះ០១ខ្នង៤ម/៦ម អំពីឈើប្រក់ស័ង្កសី២-ឈ្មោះ នឿម វ៉ាន់ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរធ្វើចម្ការរលំផ្ទះ០១ខ្នង ៣ម/៤មអំពីឈើប្រក់ស័ង្កសី ៣-ចាន់ ហ៊ុយ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរធ្វើចម្ការខូចខាតផ្ទះ០១ខ្នង ៥ម/៧មធ្វើអំពីឈើប្រក់ស័ង្កសី របើកដំបូលទាំងស្រុង។ ៤-ឈ្មោះ សេក ឡី ភេទស្រីអាយុ៦១ឆ្នាំ មុខរបរធ្វើចម្ការ ខូចខាតផ្ទះ០១ខ្នង៦ម/៧ម អំពីឈើប្រក់ស័ង្កសីរបើកដំបូលទាំងស្រុង និងត្រូវរន្ទះបាញ់៕
storm3

storm1

មតិយោបល់