(ភ្នំពេញ) ៖ កាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ ២០១៦ កម្លាំងកងរាជអាវុធហត្ថសង្កាត់ស្ទឹងមានជ័យ ១០នាក់ សហការណ៍ជាមួយការិយាល័យបទល្មើស គ្រឿងញៀន ចុះឆែកឆេរ ផ្ទះជនសង្ស័យ ចែកចាយ គ្រឿងញៀន នៅចំណុច ក្រុម១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
អាវុធហត្ថ បានឲ្យដឹងថា ដោយមានអនុញ្ញាតពីលោក គង់ សំសារ៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរសេនីយ៍ទោ ប៉ាន់ សុខភាព នាយការិយាល័យប្រឆាំងបទល្មើស គ្រឿងញៀន កម្លាំងចុះឆែកឆេរ លំនៅឋានមួយកន្លែងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន១១នាក់។ ១-សុខ ចន្នី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅខណ្ឌចំការមន ។ ២- ថាច់ មិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ។ ៣-យាន ភ្នំវិរះ កន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ ។ ៤-អ៊ុ វាសនា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ទឹកថ្លា ។ ៥-ហ៊ន ហន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ធ្វើសំណង់ ស្នាក់នៅ ភូមិដំណាក់ធំ២ ។ ៦-ថោង សុភាព ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ទឹកថ្លា ។ ៧-ជូ ប៉ាលី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងភ្លើង ស្នាក់នៅភូមិទ្រា២ ។ ៨-ប៉ាញ់ ប៉ុន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មុខរបរនិងទីលំនៅមិនពិតប្រាកដ ។ ៩- យិង សិលា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ធ្វើសំណង់ ស្នាក់នៅកន្លែងកើតហេតុ ។ ១០- គាន់ វាសនា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ សិស្សស្នាក់នៅខណ្ឌដង្កោ។ ១១-ជា ហ៊ីង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅភូមិទ្រា២។ ដកហូតវត្ថុ តាងរួមមាន ៖ ១-ក្រាមសថ្លា០២តូច និងសម្ភារៈមួយចំនួន។
សមត្ថកិច្ច បានឲ្យដឹងថា តាមរយះការឆ្លើយ សារភាពរបស់បក្ខពួក ឈ្មោះ អែល តារា ឃាត់ខ្លួន ភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុ តាងត្រូវបាន បញ្ជូនទៅ ការិយាល័យប្រឆាំងបទល្មើសគ្រឿង ញៀនដើម្បីធ្វើការស្រាវជ្រាវបន្ត៕
មតិយោបល់