(ភ្នំពេញ) ៖ ម៉ូតូចំនួន២គ្រឿង ត្រូវបានឆេះស្ទើរទាំងស្រុង ដោយធ្លាយធុងហ្គាស៍នៅក្បែរ គណបក្សអំណាចខ្មែរ ផ្ទះលេខ ២៣៤ ផ្លូវ១៩២ ភូមិ១២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦។
សាក្សី បានប្រាប់ថា មានភ្ញៀវជាច្រើនរងចាំទទួលទានគុយទាវ និងបានចាកចេញទៅសល់តែ៣ទៅ៤តុ ស្រាប់តែមានភ្លើងឆេះ ឆាបដល់ម៉ូតូបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរនិងជាងជួសជុលរថយន្តយកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់ទាន់ពេល មិនបង្កឲ្យរងគ្រោះថ្នាក់ដល់មនុស្សឡើយ។តែរងការខូចខាតម៉ូតូចំនួន២គ្រឿងស្ទើរទាំងស្រុង ម៉ូតូស្មាសវី សេរី២០១៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ១CN-៣៨៥១ មួយគ្រឿង និង១គ្រឿងទៀត ម៉ូតូខ្លីក ពណ៌លឿង ស្លាកលេខភ្នំពេញ ១W-៥៣៥៨។
ក្រោយពីការបាញ់ពន្លត់ភ្លើងឆេះ ដោយសារធ្លាយទុយោហ្គាស៍នៅតែបន្តចេញអ្នកជិតខាងយកដីខ្សាច់ទៅទប់រហូតទាល់តែមួលបិតហ្គាស៍ទើបមានសភាពស្ងប់ស្ងាត់ និងនរគរបាលប៉ុស្តិ៍បានមកពិនិត្យមើលរាយការណ៍ហើយណែនាំដល់ម្ចាស់ហាងឲ្យមានការប្រុងប្រយ័ត្ន និងរក្សាទុកបំពង់ពន្លត់អគ្គីភ័យដើម្បីបង្កការផងដែរ៕
មតិយោបល់