រតនគិរីៈ សាកសពបុរសជនជាតិវៀតណាម ត្រូវបានគេប្រទះឃើញអណ្តែតទឹកទន្លេសេសាន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចជិតកោះសាំង ចម្ងាយ៣០០ម៉ែត្រ ស្ថិតនៅភូមិភិៈ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ក្រោយពីប្រជាពលរដ្ឋប្រទះឃើញសាកសពបានរាយការណ៍ជួនសមត្ថកិច្ចនគរបាលមូលដ្ឋានដើម្បីធ្វើការត្រួតពិនិត្យសាកសពទើបដឹងថា សាកសពជាជនជាតិវៀតណាម ។
បើតាមការឲ្យដឹងពីសមត្ថកិច្ចនគរបាលឃុំសេសាន និងស្រុកអូរយ៉ាដាវ បានឲ្យដឹងថាសាកសពខាងលើនេះ សមត្ថកិច្ចស្រុកអូរយ៉ាដាវ បានធ្វើការទំនាក់ទំនងគ្នាជាមួយសមត្ថកិច្ចឃុំញ៉ាង ស្រុកអណ្តូងមាស បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ មានជនជាតិវៀតណាមម្នាក់បានលង់ទឹកស្លាប់ ហើយសាកសពបានអណ្តែតតាំងពីស្រុកអណ្តូងមាស មកទើនៅចំណុចខាងលើ ក្រោយពីសមត្ថកិច្ចមូលដ្ឋានធ្វើការត្រួតពិនិត្យរួចទើបដឹងថាសាកសពមានឈ្មោះ វៀង តឹងយ៉ៅ ភេទប្រុស អាយុ២៤ឆ្នាំមានស្រុកកំណើតភូមិហថាន់ ឃុំយ៉ាងហ្វាង ស្រុកលីប៊ី ខេត្តយ៉ាឡាយ ប្រទេសវៀតណាម។
ក្រោយពីសមត្ថកិច្ចមូលដ្ឋានធ្វើការត្រួតពិនិត្យសាកសពហើយលទ្ធិផលគឺសាកសពពិតជាលង់ទឹកស្លាប់មែន ក្រោយមកទៀតក៏មានឪពុកម្តាយបងប្អូនសាកសពបានមកទទួលយកសាកសពទៅធ្វើបុណ្យនៅស្រុកកំណើតប្រទេសវៀតណាម៕
មតិយោបល់