ព័ត៌មានជាតិ

ជនបរទេសបើករថយន្តបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរស២នាក់ស្លាប់ភ្លាមៗ

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយរថយន្តជនជាតិបរទេសបើកក្នុងល្បឿនហើយបានវ៉ារថយន្តមួយទៀតមិនផុតក៏ជ្រុលទៅបុកជាមួយម៉ូតូចំពីមុខពេញទំហឹង បណ្ដាលឲ្យបុរស២នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី នៅលើកំណាត់ផ្លូវជាតិ៣ ស្ថិតភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសេចក្តីរាយការណ៍បានបន្តទៀតថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងបើកបរដោយបុរសជនជាតិបរទេសធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុបានវ៉ារថយន្តមួយគ្រឿងទៀត តែមិនផុតក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខភ្នំពេញ1DD-3096 ក្នុងទិសដៅបញ្ជ្រាសគ្នា ពេញទំហឹងលាន់ដូចរន្ទះ បណ្ដាលឲ្យបុរស២នាក់ស្លាប់ភ្លាមៗមួយរំពេញ។ ចំណែកអ្នកបើករថយន្តបង្កក្រោយកើតត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗតែម្ដង៕

មតិយោបល់