ព័ត៌មានជាតិ

ស្លាប់ម្នាក់ របួសធ្ងន់ស្រាលជាច្រើននាក់ ដោយសាររឿងយកស្បែកជើងគប់កណ្តុរ

ភ្នំពេញ: បុរសមួយក្រុម នាំគ្នាផឹកស៊ីរួច ក៏ងើបដើរចេញហើយយកស្បែកជើងគប់កណ្តុររបស់អ្នកផឹកស៊ីក្បែរគ្នា ក្លាយទៅជាការឌឺដងពាក្យសម្តីក៏ផ្ទុះហិង្សាវាយកាប់ចាក់គ្នា បណ្តាលឲ្យយុជនអាយុ១៦ឆ្នាំម្នាក់ស្លាប់និងជាច្រើននាក់ទៀតរបួសធ្ងន់និងស្រាល ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទី យប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចគល់ស្ពានភ្លោះចេញពីកោះពេជ្រមុខណាហ្គា។

បន្ទាប់ពីហេតុការណ៍នេះបានកើតឡើងភ្លាមៗ សមត្ថកិច្ចនគរបាលខណ្ឌចម្ការមន បានចុះមកធអន្តរាគមន៍ភ្លាមៗ ឃាត់ខ្លួនបានជនសង្ស័យជាច្រើននាក់ យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមនដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះដែលមានអាយុ១៦ឆ្នាំ ត្រូវសមត្ថកិច្ចដឹកតាមរថយន្តសាមុយយកទៅតម្កល់ទុកនៅសាលតម្កល់សពក្នុងមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្រាវជា្រវរកក្រុមគ្រួសារ ចំណែកអ្នករងរបួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី៕

មតិយោបល់