រតនគិរីៈ បុរសវ័យចំណាស់២នាក់ រងរបួសធ្ងន់ស្រាល បន្ទាប់ពីផ្ទុះម៉ាស៊ីនអណ្តូងរ៉ែវាយថ្ម នៅស្រុកអណ្តូងមាស។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង១៥នាទី ល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិដាល ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
ប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះទាំង២ ទី១ឈ្មោះ ច្រឹង សែ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិលោម ឃុំម៉ាលិច ស្រុកអណ្តូងមាស រងរបួសស្រាលត្រូវគេបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពស្រុកអណ្តូងមាស និងជនរងគ្រោះទី២ ឈ្មោះ GUO GUANGBIN ភេទប្រុស អាយុ៥១ ឆ្នាំជនជាតិចិន រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែដោយសារស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរខ្លាំងពេក ក៏ដាច់ខ្យល់ស្លាប់នៅពាក់កណ្តាលផ្លូវ។ អ្នកទាំង២ជាកម្មករ ក្រុមហ៊ុនអណ្តូងរ៉ែ និងវាយថ្ម។
បច្ចុប្បន្នសព ត្រូវបានថៅកែក្រុមហ៊ុនអណ្តូងរ៉ែ ដឹកយកទៅរាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕





មតិយោបល់