ភ្នំពេញ៖ អ្នកស្លាប់ និងរបួសដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចាស់ៗ មានចំនួន ១២០នាក់ ដោយគិតចាប់ពីខែមករា រហូតដល់ចុងខែកក្កដា ដោយចំនួននេះ បានកើនឡើងលើសកាលពីឆ្នាំ២០១៣។ នេះបើយោងតាមលេខរបស់អាជ្ញាធរសកម្មភាពកំចាត់មីនកម្ពុជា (CMAA)។
យោងតាមស្ថិតិនេះ បានសបញ្ជាក់ឲ្យឃើញថា នៅក្នុងឆ្នាំ ២០១៤ នេះ ចំនួនមនុស្សស្លាប់ និងរងរបួសដោយសារគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះចាស់ៗ បានកើនឡើងជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១០មក ហើយក៏ជាតួលេខមួយដែលខ្ពស់ជាងគេផងដែរ។ គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីការទម្លាក់គ្រាប់បែករបស់អាមេរិក និងសង្គ្រាមស៊ីវិលពីទសវត្សរ៍ឆ្នាំ១៩៦០ ដល់ទសវត្សរ៍ឆ្នាំ១៩៨០ បានធ្វើឲ្យមនុស្សស្លាប់ និងរបួសចំនួន១១១នាក់ក្នុងឆ្នាំ២០១៣។
ក្នុងចំណោមអ្នកស្លាប់ និងរបួស១២៣នាក់រហូតមកទល់ពេលនេះនៅឆ្នាំនេះ មនុស្ស១៤នាក់បានស្លាប់ ២៨នាក់ពិការអវយវៈមួយឬលើសពីនេះ ហើយ៧៨នាក់រងរបួស។ ចំនួនអ្នកស្លាប់ និងរបួសបង្កឡើងដោយគ្រោះថ្នាក់ចំនួន៧៤លើក គឺ២៣លើកច្រើនជាងអ្វី ដែល CMAA បានកត់ត្រាទុកក្នុងរយៈពេលដូចគ្នានេះកាលពីឆ្នាំមុន។
តាមការបញ្ជាក់ពី CMAA បានឲ្យដឹងថាភាគច្រើននៃអ្នកស្លាប់ និងរងរបួស គឺសុទ្ធសឹងតែជាកសិករ និងប្រជាពលរដ្ឋក្រីក្រ ដែលពួកគាត់ត្រូវការប្រាក់ដើម្បីផ្គត់ផ្គង់គ្រួសារ បើទោះជាពួកគាត់ដឹងថា កន្លែងនោះមានមីនក៏ដោយ។ ពួកគាត់សម្រេចចិត្តប្រថុយប្រថាន៕
មតិយោបល់