ព័ត៌មានជាតិ

ចាក់បំពង់កមួយកាំបិត ប្លន់យកម៉ូតូបានសម្រេច

បន្ទាយមានជ័យ: បុរសម្នាក់ ត្រូវបានជនមិនស្គាល់មុខចាក់មួយកាំបិតចុងស្រួចចំបំពង់កប្លន់យកម៉ូតូបានសម្រេច កាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតបានប្រាប់អង្គភាព Post newsតាមទូរសព្ទថា ជនរងគ្រោះមានមុខរបរជាអ្នកម៉ូតូឌុប ត្រូវបានគេបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាជប៉ុនមង្គលបូរី តែមិនទាន់ទទួលបានអត្តសញ្ញាណនៅឡើយទេ។ ម៉ូតូដែលចោរប្លន់យកទៅមានម៉ាកហុងដា សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ មិនចាំស្លាកលេខ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែបើកការស៊ើបអង្គេតយ៉ាងយកចិត្តទុកដាក់ដើម្បីស្វែងរកចាប់ខ្លួនមុខសញ្ញាប្លន់ខាងលើមកផ្តន្ទាទោសទៅតាមច្បាប់៕

//youtu.be/KikOCh3diiM

មតិយោបល់