ភ្នំពេញៈ ក្រុមមេការសំណង់ជនជាតិចិន និងខ្មែរ មកពីការដ្ឋានសំណង់វារីអគ្គិសនីស្ទឹងហាវ ប្រមាណជាង១០នាក់ បានមកប្រមូលផ្ដុំគ្នា ធ្វើការតវ៉ាទាមទារប្រាក់ខែជិត២០ម៉ឺនដុល្លារពីក្រុមហ៊ុន ចុង ជៀវ ដែលជាក្រុមហ៊ុនសំណង់ដ៏ធំមកពីប្រទេសចិន។
ការប្រមូលផ្ដុំគ្នានេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅបុរីចំការមន តាមណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ក្រុមហ៊ុនសំណង់ ចុង ជៀវ គឺជួលស្នាក់ការក្នុងបុរីចំការមននេះ ប៉ុន្តែគេមិនទាន់ថា ក្រុមហ៊ុនេះឈប់ជួល ឬនៅទេ?
រហូតដល់ពេលនេះ ក្រុមមេការសំណង់ជនជាតិចិន និងខ្មែរ មិនទាន់មានដំណោះស្រាយពីក្រុមហ៊ុនចុង ជៀវ នៅឡើយទេ៕
មតិយោបល់