ព័ត៌មានជាតិ

ឃោរឃៅណាស់​! ប្ដីចងប្រពន្ធ និងកូន វាយធ្វើបាបយ៉ាងព្រៃផ្សៃ ព្រោះតែប្រចណ្ឌ

កំពត: ប្ដីអប្រិយផឹកស្រាស្រវឹងរាល់ថ្ងៃ បង្កជាភ្លើងប្រចណ្ឌ បានចាប់ចងប្រពន្ធនិកូន ហើយ​វាយធ្វើទារុណកម្មយ៉ាងឃោរឃៅ តែត្រូវកម្លាំងនគរបាលចាប់ខ្លួន។ អំពើហិង្សានេះ កើតឡើងកាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកោះត្រាច ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត​។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធឈ្មោះ ពេជ​ គិ អាយុ៣៣ ឆ្នាំ (ធ្លាប់មានប្តីម្តង និងមានកូន២​នាក់) រងរបួសពេញផ្ទៃមុខ និង​ស្នាមខ្សែរឹតក ស្នាមខ្សែរឹតកដៃ ទាំងសង​ខាង។ ដោយឡែកជនបង្កជាប្ដី ឈ្មោះ ​អួន យន អាយុ៣១​ឆ្នាំ​។

ប្រភពដដែលបាន​បញ្ជាក់ថា មូលហេតុដែលនាំឲ្យមានអំពើហិង្សានេះ បណ្ដាលមកពី ប្ដីមកពីផឹកស៊ីស្រវឹង ហើយប្រពន្ធមិននៅផ្ទះ ទើបបង្កជាភ្លើងប្រចណ្ឌ ប៉ុន្ដែប្រពន្ធមិននៅផ្ទះ ព្រោះជាប់រវល់ទៅមើលកូនឈឺ។

ក្រោយបង្កហេតុ ជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លូន បញ្ជូនទៅសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់