ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌ៧មករា កាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី២០ ខែកមរា ឆ្នាំ២០១៧ នេះ បានឆ្មក់ចូលបង្ក្រាបទីតាំងគ្រឿងមួយកន្លែង ស្ថិតនៅផ្ទះលេខ១៤ ជាន់ទី៥ អគារបុរីកីឡាទី៧ តាមបណ្ដោយផ្លូវ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
ក្រោយការឆ្មក់ចូលបង្ក្រាបនេះផងដែរ កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ និងដកហូតបានឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន ចំណែកសារធាតុញៀន ខណៈដែលកម្លាំងសមត្ថកិច្ចគោះទារចូល ត្រូវក្រុមជនសង្ស័យបានខ្ទាស់ទ្វារមួយសន្ទុះធំ ហើយយកសារធាតុញៀនទាំងនោះចាក់ចូលបន្ទប់ទឹក ដើម្បីបំបាត់វត្ថុតាង។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានកម្លាំងនាំមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធីច្បាប់៕





មតិយោបល់