ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កងទ័ពរុស្ស៊ីកំពុងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅជុំវិញតំបន់គ្រីមា

រុស្ស៊ីៈ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា កងកម្លាំងយោធារបស់ខ្លួន បានចាប់ផ្តើមធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំមួយ នៅជុំវិញឧបទ្វីប Black Sea នៃតំបន់គ្រីមា។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង កាលពីថ្ងៃចន្ទបាននិយាយថា បុគ្គលិកយោធា ១២.៥០០ នាក់ កំពុងចូលរួមធ្វើសមយុទ្ធយោធា នៅជុំវិញតំបន់ភាគខាងត្បូងរបស់ខ្លួន រួមទាំងនៅតំបន់គ្រីមាផង។

សមយុទ្ធនេះ រួមមានបុគ្គលិកយោធា ១២.៥០០ នាក់ យន្តហោះអាកាសចរណ៍ ឧបករណ៍យោធា និងនាវាផងដែរ។

កងទ័ពជើងទឹករុស្ស៊ី នៅតំបន់សមុទ្រ Black និង Caspian កំពុងនាំគ្នាធ្វើសមយុទ្ធ ដោយក្នុងនោះ យន្តហោះផងដែរ ត្រូវបានប្រើនៅក្នុងសមយុទ្ធ នេះយោងតាមសេចក្តីថ្លែងការណ៍។

ការធ្វើសមយុទ្ធយោធានេះ មានរយៈពេល ៦ថ្ងៃ ដែលគេឲ្យឈ្មោះថា Kavkaz ២០១៦ សម្រាប់សាកល្បងសមត្ថភាពរបស់កងទ័ព ដើម្បីរៀបចំផែនការ និងអនុវត្តសកម្មភាពយោធា៕

Russian Army Stages Huge Military Drills around Crimea

មតិយោបល់